‘Ronan’ បទ​ចម្រៀង​ថ្មី​របស់​ Taylor Swift

ខែកញ្ញា 17, 2012

តារា​ចម្រៀង​វ័យ​ក្មេង​ Taylor Swift បាន​និពន្ធ​បទ​ចម្រៀង​ដ៏​មាន​ន័យ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Ronan។ ក្មេង​ប្រុស​នេះ​បាន​ស្លាប់​កាល​ពី​ឆ្នាំ​ទៅ​ ក្នុង​អាយុ​ ៤​ ឆ្នាំ។​ បន្ទាប់​ម្តាយ​របស់​ក្មេង​ប្រុស​នេះ​បាន​សរសេរ​អត្ថបទ​មួយ​រួ​ច​បង្ហោះ​ចូល​ទៅ​ក្នុង​គេ​ហទំព័រ​របស់​នាង​ ពេល​នោះ​ Taylor ក៏​បានដឹង​ពី​ការ​ស្លាប់​របស់​ក្មេង​ប្រុស​នោះ​។ Taylor ក៏​បាន​តែ​ង​និពន្ធ​បទ​ចម្រៀង​នេះ​ ដែល​មាន​ចំណង​ជើង​ថា​ Ronan ហើយ​បាន​ឡើង​ប្រគំ​នៅ​ក្នុង​កម្ម​វិធី​មួយ​ដែល​ហៅ​ថា​ ‘Stand Up To Cancer 2012’។ ជាង​នេះទៅ​ទៀត​បទ​ចម្រៀង​ថ្មី​របស់​នាង​បាន​ដាក់​លក់​នៅ​ក្នុង iTune។ ចំណែក​ប្រាក់​ដែល​លក់​បាន​នោះ​នឹង​ក្លាយ​ទៅ​ជា​ប្រាក់​វិភាគ​ទាន​ដល់​កុមារ​ដែល​កើត​ជម្ញឺ​មហារីក​។