គម្រោងពង្រីកសមជិក សហគមន៍ម៉ាស៊ីនកិនស្រូវសរីរាង្គ

ខែមករា 6, 2013

ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សា និង អភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក និង បណ្តាញកសិករនិងធម្មជាតិ គ្រោង​នឹង​រៀប​ចំផែន​ការ​ពង្រីក​សមាជិក​ សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​ ក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០១៣ថ្មីនេះ ក្នុង​គោល​បំណង​ឱ្យ​ប្រជាកសិករ​ខ្មែរ​ទាំង​អស់​មាន​សមត្ថិភាព​ផលិត កែច្នៃអង្ករសរីរាង្គ ដែល​មាន​គុណ​ភាព​ខ្ពស់​។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសេដាកដែលបានចុះផ្សាយកាលពីថ្ងៃទី ២ ខែមករាឆ្នាំ ២០១៣ នេះ បាន​បង្ហាញ​ប្រាប់​ពី​គោល​បំណង​សំខាន់​របស់​ខ្លួន​ក្នុង​នោះ​មាន​ ការរៀប​ចំផែន​ការ​ដើម្បី​ពង្រីក​សមាជិក​ សមស​ ដែល​ត្រូវ​បាន​ប្រកាសនៅក្នុងសន្និបាតលើកដំបូង សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​ដែល​បាន​ធ្វើ​ឡើងពីថ្ងៃទី ០៣ ដល់ ០៤ ខែមករាឆ្នាំ ២០១៣ នេះ។

បណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាកមានប្រសាសន៍ថា “ក្នុងរយះពេល ១០ ឆ្នាំខាងមុខ [២០១២ ដល់ ២០២២] អង្គការ​សេដាក​មាន​គម្រោង​គាំទ្រកសិករចំនួន ១០០,០០០ គ្រួសារនៅទួទាំងប្រទេសឱ្យក្លាយជាម្ចាស់ សមស ដើម្បី​ផលិត​កែ​ច្នៃ​អង្ករ​សេរីរាង្គ​ ដែល​​មាន​​គុណ​ភាព​​ខ្ពស់​​លក់​​មក​កាន់​ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។”

លោក ក៏បានបន្ថែមទៀតថា “ ចុក្ខុវិស័យរបស់យើងគឺ ចង់​ឃើញ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​ការ​ផលិត​ស្រូវ​សរីរាង្គ​ល្អ។​”​

គួរបញ្ចាក់ផងដែរថា សហគមន៍ម៉ាស៊ីនកិនស្រូវសរីរាង្គ បានបង្កើតឡើងនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១២ ដែល​មាន​សមាជិក​ជា​សមាគម​កសិករ​ចំនួន ៣៦ សមាគម គិតមកដល់ឆ្នាំ ២០១២ នេះមានកសិករចំនួន ៥៩៥០ នាក់៕

ដោយ៖ ទេព ច័ន្ទសោភា


2nd CTEP “យើង​រៀន​រស់​នៅ​ជា​មួយ​គ្នា​”

ខែធ្នូ 12, 2012

2nd Cambodian-Thai Exchange Program!
24th November to 2nd December 2012


រូប​ភាព​មាន​ចលនា​

ខែធ្នូ 6, 2012


បទ​ចម្រៀង​ខ្មែរ​ ស្នា​ដៃ​កូន​ខ្មែរ​

ខែវិច្ឆិកា 23, 2012

Amazing Cambodia
1. There is one place that I wanna show you
It isn’t so far that you can’t go It’s an amazing place that you might’ve never been before Now let me take you to Prasat Angkor
2. Just pack you bag and go to Kampuchea
That is where the world seventh wonder is And see the latest world Heritage Prasat Preah Vihea Then you would say Amazing Cambodia
3. Welcome to Cambodia!! a wonderful place on earth
is a Diamond of South East Asia We have natural sources and the people with warmest heart Where you can call it a Paradise
4. There’re million different nations around the world
They fell in love with this ancient country They take a trip to see Angkorwat every year And see How Amazing Cambodia
5. Welcome to Cambodia a wonderful place on earth
is a Diamond of South East Asia Phnom Penh is a beautiful city so living like the heart Where you can call it a Paradise
6. There is one place that I wanna show you.
I bet you’d never ever wanna leave here It is where the world seventh wonder is Then you would say Amazing Cambodia Then you would say Amazing Cambodia Then you would say Amazing Cambodia.

បទ​ចម្រៀង​នេះ​ច្រៀង​ និង និពន្ធ​ដោយ​ Adda។